ភិន សុដាលីស កំពុងមានផ្ទៃពោះ?
ភ្នំពេញ៖ រឿងរ៉ាវដ៏ក្តៅគគុក របស់កញ្ញា ភិន សុដាលីស ជាមួយនឹងឪពុកបង្កើតរបស់នាង មិនទាន់ចប់ស្រូលបួលផង ស្រាប់តែកាលថ្មីៗនេះ រូបនាង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត។
កាលពីជាងមួយម៉ោងមុននេះ នៅក្នុងគណនីអ៊ិនស្តាក្រាម របស់កញ្ញា ភិន សុដាលីស បានបង្ហោះរូបថតមួយសន្លឹក ដែលជារូបឆ្លុះអេកូរបស់ទារកក្នុងផ្ទៃ។ ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានសាកសួរទៅនាងគ្រប់ៗគ្នា។ ហើយក៏មានអ្នកខ្លះទៀត បានជូនពរទៅកាន់រូបនាង និងកូនក្នុងផ្ទៃទៀតផង។
យ៉ាងណាមិញ ជុំវិញរឿងនេះផងដែរ មហាជននៅតែឆ្ងល់ក្នុងចិត្ត ថាតើកញ្ញា ភិន សុដាលីស ពិតជាមានផ្ទៃពោះ មែនរឺយ៉ាងណា។ ហើយខ្មែរឡូត ក៏សង្ឃឹមថា កញ្ញា ភិន សុដាលីស នឹងចេញមុខបកស្រាយ ក្នុងពេលឆាប់ៗនេះ ដើម្បីស្រាយចម្ងល់របស់មហាជន៕


តារាស្រី ភិន សុដាលីស
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល phan.thanak@gmail.com (3) LINE, Thanak : 0967773787 (4) តាមរយៈទំព័រហ្វេសប៊ុក Khmer Music Song: https://www.facebook.com/music.songs7
EmoticonEmoticon